วันอาทิตย์ที่ 30 กันยายน พ.ศ. 2555

រចនាបថសម្បូរព្រៃគុក(៦០០​ ដល់ ៦៥០)

 រចនាបថសម្បូរព្រៃគុក(៦០០​ ដល់ ៦៥០)
 
 លក្ខណៈសម្គាល់របស់រចនាបថសម្បូរព្រៃគុក គឺ
  1. ទំរង់ប្រាសាទ :
  • ប្រាសាទសាងលើទីរាបស្មើរ 
  • មានជើងទម្រធ្វើពីថ្មបាយគ្រៀម
  • ប្រាសាទសង់អំពីឥដ្ឋ មានរាង បួនជ្រុង ប្រាំមួយជ្រុង និងប្រាំបីជ្រុង 
  • នៅលើតួប្រាសាទមានឆ្លាក់ប្រាសាទតំណាងប្រាសាទធំ(ប្រាសាទអណ្តែត ឬវិមានអណ្តែត) និងរូបទេវផ្សេងៗ ដូចជា៖ ព្រះព្រហ្ម សិវ វិស្ណុ ...។
ប្រាសាទអណ្តែត ឬវិមានអណ្តែត

2. លក្ខណៈផ្តែរទ្វារ





 
ផ្តែរទ្វាររចនាបថសម្បូរព្រៃគុក

ធ្វើអំពីថ្មភក់ ឆ្លាក់លំអដោយសត្វម្ករ(មករា) បែរមុខចូលគ្នាឬចេញក្រៅ មានទេវជិះពីលើ ហើយខ្ជាក់ជាអង្កត់ធ្នូ លេចចេញជាកញ្ជុំផ្កា ហើយនៅលើកញ្ជុំផ្កាមានរូបទេពអង្គុយលើក្បាលដំរី និងមានទំលាក់ជារំយោលភួងមាលា។
ដោយ វិជ្ជុ យណៈ

ไม่มีความคิดเห็น:

แสดงความคิดเห็น