วันอาทิตย์ที่ 30 กันยายน พ.ศ. 2555



របាំប្រពៃណីខ្មែរ   
         ពាក្យប្រពៃណី​ឬ​ ប្រវេណី ឬបវេណី មានន័យថាៈ​ ទំនាម ពូជពង្ស ​​ ដំណវង្សត្រកូល​ដូចជា​ការខិតខំថែរក្សាបវេណីនៃត្រកូលរបស់ខ្លួនឬការនិយមធ្វើបុណ្យទានតាមប្រពៃណីជាដើម។
         ឯរបាំប្រពៃណីវិញ   គឺសំគាល់របាំទាំងឡាយដែលស្ថិតជាប់នឹងពិធីប្រពៃណី  ជាពិធីដំណ ត្រកូលដ៏យូរលង់មកហើយរបស់ជនជាតិខ្មែរ  ក៏ជនជាតិដទៃទៀតទាំងអស់ដែលរស់នៅលើ ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា 
ក្នុងតំបន់ខុសៗគ្នា  ទាំងមានការនិយមដូចគ្នាក្តី  ឬ​ការនិយម ខុសគ្នាក្តី តំបន់ភ្នំ  ខ្ពង់រាប ​ តំបន់វាលទំនាបទន្លេមេគង្គ និង តំបន់មាត់សមុទ្រ។ ដូចជារបាំកាប់ ក្របីផឹកស្រារបស់បងប្អូនជនជាតិ ខ្មែរព្នង ខ្មែរគ្រឹង ខ្មែរទំពួន ដែលជឿលើជំនឿអារក្សអ្នកតា។ របាំ​នេះ​នៅ​ភូមិ​ភា­គ​​ឦ​​សាន្ត     ស្ថិត​នៅ​ជាប់​ជា​មួយពិធីប្រ​ពៃណីកាប់ក្របី​សែន​អ្នក​តា​ក្នុ​ង​ពេ​ល ដែលអ្នកភូមិជួបគ្រោះអាសន្ន ដើម្បីបំបាត់ឧបទ្រពចង្រៃសុំសេចក្តីសុខសប្បាយអោយកើតមាន ដល់ស្រុកភូមិ ហើយពេលខ្លះគេរាំសុំទឹកភ្លៀងផងដែរ ។   របាំស្នែងទន្សោង  របាំសែនពួយ និង របាំក្ងោកពោធិសាត់របស់បងប្អូនជាជាតិខ្មែរព័រ​ នៅតំបន់ភ្នំក្រវ៉ាញ​​​ដែលគេតែងតែរាំថ្វាយអ្នកតា ម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រៃភ្នំ សុំអោយបានសុខសប្បាយក្នុងពេលទៅប្រកបរបរផ្សេងៗ​​ ដូចជាៈ បេះក្រវ៉ាញ រកជ័រ ឬ​​​​​មុខរបរប្រម៉ាញ់ជាដើម ហើយសូមអោយប្រមូលផលបានច្រើនថែមទៀត​​។ របាំ​អារក្ខរបស់បងប្អូន​ជន​ជាតិ​ខ្មែរ​ឥ​ស្លាម​នៅ​ខេត្ត​​​កំពង់​ឆ្នាំង    ​​សម្រាប់រាំក្នុងពិធីលៀងអារក្ខបំ បំណន់ ក្រោយពីការបន់ស្រន់អោយអ្នកជំងឺដែលគេជឿថាឈឺដោយបានប្រព្រឹត្តខុសឆ្គងចំពោះ ពូជពង្សវង្សត្រកូលបានជាសះស្បើយ    ​ហើយចាត់ទុកពិធីនោះជាការលាមាត់  លាក   ​​​​​​សុំខមា ទោសចំពោះកុំហុសឆ្គងដែលបានប្រព្រឹត្តរួចមកហើយចំពោះដូនតានោះផង។
         របាំក្ងោករបស់បងប្អូនជនជាតិកូឡា  ដែលច្រើនមានមុខរបរជាអ្នកជីកត្បូងពេជ្រ។ របាំនេះ ច្រើនរាំក្នុងថ្ងៃសីល  ឬក៏ក្នុងពិធីផ្សេងៗខាងព្រះពុទ្ធសាសនា  ដើម្បីសុំសេចក្តីសុខ និងរកទទួល ទានមានបានផង។
         របាំគោះត្រឡោក  កណ្តូបសេះនៅខេត្តស្វាយរៀង      ដែលជាប់នឹងពិធីអាពាហ៍ពិពាហ៍ មង្គលការកូនប្រុសស្រី   ពិសេសក្នុងពិធីហែកូនកម្លោះ ។  ឯរបាំបុកលក្ខណ៍វិញក៏បានដកស្រង់ ចេញពីទំនៀមទំលាប់អាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរ  ដែលជាមរតករបស់ព្រះថោងនាងនាគ ព្រះមហាក្សត្រខ្មែរនៅសតវត្យទី១  នៃគ.ស ។   របាំខែល  ឬ របាំវាយគួយរបស់បងប្អូនជនជាតិ គួយនៅខេត្តស្ទឹងត្រែងដែលជារបាំមានប្រភពមកពីកីឡា     ដែលជាទំនៀមទលាប់សប្បាយរីក រាយរបស់ជនជាតិនេះ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។   ​របាំព័ទរ៉ុង​​​ នៅខេត្តកោះកុងដែល ទាក់ទងនឹងទំនៀមទំលាប់បួងសួង បន់ស្រន់ រាំថ្វាយអ្នកតា មុនពេលចេញទៅរកជ័ររ៉ុង ដើម្បីសុំ សេចក្តីសុខនិងបានជោគជ័យក្នុងការរកជ័ររ៉ុងនោះ។
         របាំពួយសួយ  និងរបាំជាច្រើនទៀតរបស់ជនជាតិសួយនៅខេត្តកំពង់ស្ពឺ   ដែលមានជំនឿ លើអារក្ខអ្នកតាដែរ ។   របាំត្រុដិនៅខេត្តសៀមរាប​ និងនៅម្តុំតំបន់ជួរភ្នំដងរែក  រាំក្នុងពិធីបុណ្យ ចូលឆ្នាំថ្មី   ដើម្បីបំបាត់ឧបទ្រពចង្រៃនៃឆ្នាំចាស់ និងសុំអោយមានមង្គលសេរីសួស្តី  សុភមង្គល ក្នុងឆ្នាំថ្មីថែមទៀតផង។  របាំនាងម៉េវ  ឬរបាំត្រុដិនាងម៉េវ  ដែលសិល្បៈករនាំសែងឆ្មាដើររាំកាត់ ស្រុកភូមិជាច្រើនដើម្បីសុំទឹកភ្លៀង ពិសេសក្នុងពេលដែលស្រុកទេសជួបគ្រោះរាំងស្ងួតនោះ។
         ក្រៅពីនេះ   នៅមានរបាំប្រពៃណីជាច្រើនទៀត    ដែលនៅរាយប៉ាយពេញទាំងផ្ទៃប្រទេស កម្ពុជា។
         តាមការស្រាវជ្រាវរួចមកហើយ  យើងសង្កេតឃើញថាៈ  ភាគច្រើនលើសលុបនៃរបាំប្រពៃ ណីនៅប្រទេសកម្ពុជា  គឺសុទ្ធតែទាក់ទងទៅនឹងជំនឿអារក្ខអ្នកតាដែលជាជំនឿរបស់ខ្មែរដើម។ ប៉ុន្តែ មានរបាំខ្លះទាក់ទងនឹងព្រះពុទ្ធសាសនាផងដែរ ដូចជារបាំក្ងោកប៉ៃលិនឬរបាំត្រុដិជាដើម។
         ម្យ៉ាងទៀតដោយសង្កេតឃើញថា   មានរបាំ  និងពិធីប្រពៃណីខ្លះមានលក្ខណៈដូចគ្នាទាំង នៅកម្ពុជា និងនៅប្រទេសដទៃទៀតស្ថិតនៅក្នុងតំបន់ជាមួយគ្នា   ដូចជារបាំគោះត្រឡោក  របាំ គោះអង្រែ   ល្បែងប្រពៃណីចាប់កូនខ្លែង ឬលាក់កន្សែងជាដើមនោះ​   ទើបអស់លោកអ្នកប្រាជ្ញ អ្នកស្រាវជ្រាវទាំងឡាយយល់ថា
   របាំប្រពៃណី ឬពិធីប្រពៃណីទាំងនេះជាមរតកវប្បធម៌រួបគ្នា របស់ជនជាតិទាំងឡាយដែលស្ថិតក្នុងអំបូរអូស្រ្តូសអាស៊ី  (វប្បធម៌អាស៊ីភាគខាងត្បូង)     ដែល បានយោនយកកំណើតច្រើនពាន់ឆ្នាំមកហើយ    នៅអាស៊ីភាគខាងត្បូង  ពិសេសនៅតាមជួរភ្នំ នានា ឬតាមកោះនានា ដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍នេះតែម្តង។
         ចំពោះការសិក្សាស្រាវជ្រាវរបាំប្រពៃណីនៅប្រទេសកម្ពុជាវិញយើងទើបតែបានចាប់ផ្តើម ធ្វើឡើងបន្តិចបន្តួចនៅក្នុងអំឡុងឆ្នាំ១៩៥០។ លុះដល់អំឡុងឆ្នាំ១៩៦០ ក្រោមព្រះរាជតម្រិះនិង
ព្រះរាជកិច្ចឧបត្ថម្ភរបស់ព្រះមហាក្សត្រីយានី កុសមៈនារីរត្នន៍    ដែលទ្រង់សព្វព្រះរាជហឬទ័យ ថែរក្សាការពារនិងលើកតម្កើងវប្បធម៌អត្តសញ្ញាណជាតិអោយខ្ពស់ត្រដែតឡើង  នោះទើបក្រុម អ្នកសិក្សាស្រាវជ្រាវមួយក្រុមបានកើតឡើង ហើយធ្វើសកម្មភាពយ៉ាងសកម្ម។
         ក្រុមអ្នកស្រាវជ្រេវនេះដឹកនាំដោយលោកព្រឹទ្ធាចារ្យ  ឆេង   ផុន   ដែលកាលណោះលោក បាននាំក្រុមស្រាវជ្រាវទៅធ្វើការសិក្សារបាំប្រពៃណីជាតិ និងជនជាតិជាច្រើនទីកន្លែងដូចជាភូមិ ភាគពាយ័ព្យ ភូមិភាគនីរតី និងឦសាន្តនៃប្រទេស ដែលមានជនជាតិរស់នៅច្រើន។
         ហើយលទ្ធផលនៃការស្រាវជ្រាវនោះវិញ  គឺបានលទ្ធផលល្អប្រសើរដោយយើងអាចហាត់ រៀនចំឡងពីប្រជាជនបាននូវរបាំប្រពៃណីជាច្រើនដូចដែលយើងបានថែរក្សាទុកនៅសាកល វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងនាយកដ្ឋានសល្បៈនៃក្រសួងវប្បធម៌និងវិត្រសលប្បៈ និងមន្ទីរ វប្បធម៌តាមខេត្តនានាផង។ ម្យ៉ាងទៀតគឺចេញពីការចាប់ផ្តើមស្រាវជ្រាវដំបូងនោះ  ហើយដែល បង្កើត​ ឬ ប្រមូល បាននូវបទពិសោធន៏សំរាប់អ្នកស្រាវជ្រាវជំនាន់បន្តមកទៀត    ដែលពេលខ្លះ បានធ្វើការសិក្សាចងក្រង និង ដំឡើងរបាំប្រពៃណីថ្មីៗខ្លះទៀតផងដែរ។​
         ឯរបាំប្រពៃណីដែលអ្នកស្រាវជ្រាវបានទៅរៀនសូត្រ ហើយចំលងមកពីប្រជាជនបាន មាន ដូចតទៅនេះ​​  :
         ១ -  របាំត្រុដិ                                                       ខេត្តសៀមរាប​និង​ជួរភ្នំដងរែក
         ២ -  របាំត្រុដិនាងម៉េវ                                         ខេត្តសៀមរាប​ និងជួរភ្នំដងរែក
         ៣ - របាំក្ងោកប៉ៃលិន                                         ប៉ៃលិន
         ៤ -  របាំបក់ស្រូវ                                                 ខេត្តបាត់ដំបង
         ៥ -  របាំក្ងោកពោធិសាត់                                    ខេត្តពោធិសាត់
         ៦ -  របាំបេះក្រវ៉ាញ                                           ខេត្តពោធិសាត់
         ៧ -  របាំសែនភ្លយ                                             ខេត្តពោធិសាត់
         ៨ -  របាំស្នែងទន្សោង                                        ខេត្តពោធិសាត់ និងកំពង់ឆ្នាំង
         ៩ -  របាំព័ទ្ធរ៉ុង                                                    ខេត្តកោះកុង
         ១០- របាំភ្លយសួយ                                             ខេត្តកំពង់ស្ពឺ
         ១១-របាំកន្តែរ៉ែ                                                    ខេត្តកំពង់ស្ពឺ និងកំពង់ធំ
         ១២- របាំច្រម                                                     ខេត្តតាកែវ
         ១៣- របាំវាយក្រាប់                                            ខេត្តតាកែវ និងកណ្តាល
         ១៤- របាំអន្ទង់ហែន                                           ខេត្តកណ្តាល
         ១៥- របាំគោះត្រឡោក ឬកណ្តូបសេះ               ខេត្តស្វាយរៀង
         ១៦- របាំគោះអង្រែ                                            ខេត្តកំពង់ចាម កណ្តាល ដងរែក
         ១៧- របាំតូណៃទីន                                            ខេត្តរតនគិរី មណ្ឌលគិរី
         ១៨- របាំកាប់ក្របីផឹកស្រា                                 ខេត្តរតនគិរី មណ្ឌលគិរី
         ១៩- របាំរាំវង់ភូមិថ្មី(រាំវង់ស្រ៊ុកហាន់ទើម)          ខេត្តរតនគិរី
         ២០- របាំគែន                                                      ខេត្តស្ទឹងត្រែង
         ២១- របាំវាយគួយ                                              ខេត្តស្ទឹងត្រែង
         ២២- របាំចាក់គ្រើល                                           ខេត្តកំពង់ធំ
         ២៣- របាំត្បាល់កាប់ ឬត្បាល់ក្តឿង                   ខេត្តកំពង់ធំ
         ២៤- របាំអារក្ខចាម                                             ខេត្តកំពង់ឆ្នាំង
         ២៥- របាំស្នា
         ២៦- របាំនេសាទ
         ២៧- របាំកង្កែប
         ២៨- របាំអាពាហ៍ពិពាហ៍បក្សី
         ២៩- របាំស្ករត្នោត
         ៣០- របាំក្អម                                                      ខេត្តកំពង់ឆ្នាំង
         ៣១- របាំបរគោ                                                  ខេត្តកំពង់ឆ្នាំង
         ៣២- របាំច្រូតស្រូវ
         ៣៣- របាំបុកលក្ខណ៍
         ៣៤- របាំកន្សែងស្នែហ៍
         ៣៥- របាំចាក់អង្រ្កង                                          ខេត្តសៀមរាប
         ៣៦- របាំឆៃយុំា
         ៣៧- របាំដាល់អំបុក                                         ខេត្តកំពង់ស្ពឺ
         ៣៨- របាំស្គរ                                                      ខេត្តកំពង់ស្ពឺ
         ៣៩- របាំគងសួយ                                             ខេត្តកំពង់ស្ពឺ
         ៤០- របាំគងស្ទៀង                                             ខេត្តក្រចេះ ។ល។ និង ។ល។              ហើយនៅមានរវបាំប្រពៃណីជាច្រើនទៀតដែលស្ថិតនៅក្នុងដៃប្រជាជន      ដែលអ្នកស្រាវ ជ្រាវមិនទាន់បានសិក្សារៀនសូត្រ     កត់ត្រាទុក   ឬ ដំឡើងជាផ្ទាំងទស្សនីយភាពផ្សព្វផ្សាយទូ លាយនៅឡើយ ពិសេសគឺរបាំដែលជាប់នឹងពិធីទំនៀមទំលាប់ប្រពៃណីរបស់ខ្មែរ   និងជនជាតិ នានាដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាល   ទាំងតំបន់ព្រៃភ្នំ   ទាំងតំបន់ទំនាប  និង ទាំងតំបន់ មាត់សមុទ្រផង ដែលក្រុមអ្នកស្រាវជ្រាវមានទិសដៅធ្វើការសិក្សាស្រាវជ្រាវ   ចងក្រង  កត់ត្រា ទុក និងដំឡើងជាបន្តទៀត។

ជនជាតិភាគតិចក្នុងប្រទេសកម្ពុជា

ជនជាតិភាគតិចក្នុងប្រទេសកម្ពុជា

ជនជាតិភាគតិចក្នុងប្រទេសកម្ពុជា ឃើញថាមានប្រមានជា ៣០ ជនជាតិដែលត្រូវបាន គេរាប់បញ្ចូលក្នុងប្រភេទជាជនជាតិភាគតិច ។ តារាងខាងក្រោមនេះពី ប្រភេទ និង តំបន់រស់នៅរបស់ជនជាតិភាគតិចមួយចំនួនក្នុងប្រទេសកម្ពុជា ។
ល.រ
ជនជាតិ
តំបន់រស់នៅ
ព្នង
មណ្ឌលគិរី  ស្ទឹងត្រែង
រ៉ូបែល
មណ្ឌលគិរី  ស្ទឹងត្រែង
កូឡា
ប៉ៃលិន
កាឆុក
មណ្ឌលគិរី  ស្ទឹងត្រែង
គួយ
ព្រំប្រទល់ខ្មែរ ថៃ
សួយ
ខេត្តកំពង់ស្ពឺ
កាវេត
មណ្ឌលគិរី  ស្ទឹងត្រែង
ស្អូច
តំបន់ជួរភ្នំដំរី
ព្រៅ
រតនៈគិរី  មណ្ឌលគិរី
១០
ក្រោល
មណ្ឌលគិរី  ស្ទឹងត្រែង
១១
ល្មូន
រតនៈគិរី  មណ្ឌលគិរី
១២
ចារ៉ាយ
ខេត្តរតនៈគិរី
១៣
ថ្មូន
មណ្ឌលគិរី  ស្ទឹងត្រែង
១៤
ព័រ
តំបន់ភ្នំក្រវ៉ាញ  ភ្នំដងរែក
១៥
ទំពួន
ខេត្តរតនៈគិរី
១៦
ស្ទៀង
ព្រំប្រទល់ខ្មែរវៀតណាម
១៧
ជង
ខាងលិចទន្លេសាប ភ្នំក្រវ៉ាញ
១៨
ខោញ
ក្រចេះ
១៩
គ្រឹង
រតនៈគិរី
២០
លុន
រតនៈគិរី  ស្ទឹងត្រែង
២១
រដែ
មណ្ឌលគិរី
២២
ខិ
ស្ទឹងត្រែង
២៣
មិល
ក្រចេះ
២៤
ស្គុង

២៥
ល្អិន

២៦
សំរ៉ែ

២៧
រអង

២៨
កានីង

២៩
វៀតណាម

៣០
ជនជាតិចិន

៣១
ជនជាតិចាម

៣២