วันอาทิตย์ที่ 7 ตุลาคม พ.ศ. 2555

nak kloñ [ អ្នក៌ ក្លោញ ] ឋានន្តរនាម
jmah nak sre [ ជ្មៈ អ្នក៌ ស្រេ ] ឈ្មោះអ្នកស្រែ
nak pamre [ អ្នក៌ បំ រេ ] ប្រែថា អ្នកបំរើ



 

วันจันทร์ที่ 1 ตุลาคม พ.ศ. 2555

ភ្លេង​អារក្ស

http://www.youtube.com/watch?v=0K3Uair5mkw


កេរ្តិ៍ដំណែល មន-ខ្មែរនៃរបាំត្រុដិ
 
របាំត្រុដិជាកេរ្តិ៍ដំណែលវប្បធម៌មន-ខ្មែរដែលជនជាតិខ្មែរព្រៃភ្នំដូចជាពួកសម្រែ សួយ និងព័រជាដើម ព្រមទាំង ជនជាតិខ្មែរនៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិសាត់ បាត់ដំបង តែងតែប្រារព្ធក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេលដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម ។
តាមការពិត របាំត្រុដិនេះ គឺជាបុណ្យឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មី ពីភាពឧបទ្រពចង្រៃទៅភាពសម្បូរណ៍សប្បាយផង ។ ពាក្យ ត្រុដិ សំដៅដល់ពេលដែលឆ្នាំចាស់ដាច់ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី។ តាមអត្ថន័យនេះ របាំត្រុដិដែលត្រូវបានប្រារព្ធធ្វើនោះ គឺត្រូវកំណត់ដំណើរកាត់ផ្តាច់នៃឆ្នាំនីមួយៗក្នុងទស្សនៈរបស់ជនជាតិខ្មែរដែលបានរស់នៅខ្ពង់រាប និងវាលទំនាប ។
ដូច្នេះហើយក្នុងពិធីបុណ្យឆ្លងនេះ គេប្រសិទ្ធពរជ័យសព្ទសាធុការសម្រាប់ឆ្នាំថ្មី ដែលចូលមកដល់ដោយសេចក្តីសប្បាយ រីករាយ ។ ក្នុងន័យដដែលនេះ ការដែលគេមិនបានប្រារព្ធពីធីបុណ្យឆ្លង ឬការមិនចូលរួមអបអរសាទរនូវរបាំនេះដោយប្រការណាមួយ អាចនាំមកនូវរាល់អំពើទុក្ខសោកពុំខាន ។ នេះជាអត្ថន័យទីមួយនៃរបាំត្រុដិ ។ រីឯអត្ថន័យទី ២ ក៏មានលក្ខណៈប្រហាក់ប្រហែលនឹង នេះដែរពោលគឺគេរាំរបាំត្រុដិពេលដែលសត្វព្រៃ ដូចជាត្រកួត ប្រើស ឈ្លួស ពស់ចូលក្នុងភូមិ តាមពិតគេធ្វើឡើងក៏ដើម្បីផ្តាច់ចេញពី ស្រុកភូមិនូវរាល់ឧបទ្រពចង្រៃដែរហើយពិធីនេះមានឈ្មោះថា ពិធីឡើងភូមិ ឬពីធីរាំឡើងភូមិ ។
និមិត្តរូបដ៏សំខាន់នៃរបាំត្រុដិនេះសម្រាប់បញ្ជាក់បង្ហាញនូវអត្ថន័យឱ្យកាន់តែស៊ីជម្រៅ ក្រៅពីវត្តមានរបស់ពួកអ្នករាំកាន់សញ្ញាសម្រាប់កំណត់ទំនុកច្រៀង គឺវត្តមានរបស់អ្នករាំកាន់ដំបងកោងមួយធ្វើរបៀបផ្សេងដូចតំណាងផាលនង្គ័ល ដែលនៅខាងចុងមានចងកណ្តឹង ឬរោមក្ងោក ។ និមិត្តរូបចម្បងមួយទៀត គឺវត្តមានអ្នករាំរបាំពីរនាក់ទៀតរាំត្រាប់តាមសត្វទន្សោងដែលចែចង់គ្នាដោយមានពាក់ស្នែងទន្សោងលើក្បាលរបស់គេថែមទៀតផង ។ សូមជម្រាបថាសត្វប្រើសដែលជាអ្នករាំរបាំទន្សោងទាំងពីរនេះតំណាងព្រានព្រៃដេញ តាមសត្វប្រើសដែលត្រូវគេបរបាញ់ ។ ករណីមួយទៀតដែលបង្ហាញនូវលក្ខណៈពិសិដ្ឋរបស់របាំនេះ គឺវត្តមានរបស់មនុស្សព្រៃម្នាក់មានមុខលាបពណ៌ខ្មៅ ក្បាលរំដោយផ្កា និងស្លឹកឈើជារុក្ខទេវតាថែរក្សាព្រៃភ្នំដែលជួយពួកព្រានព្រៃក្នុងការបរបាញ់ ។
ដូចនេះតាមរយៈវត្តមានរបស់តួអង្គ គឺអ្នករាំរបាំដែលខ្លួនជាសត្វ ឬរុក្ខទេតាដែលតំណាងនូវសភាវៈល្អ ឬអាក្រក់ យើងអាចសម្គាល់នូវលក្ខណៈពិសិដ្ឋរបស់របាំត្រុដិ ដែលជាពិធីបុណ្យឆ្លងផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មីរបស់ពលរដ្ឋខ្មែរយើង ដែលមានលក្ខណៈជីវចលនិយម ហើយលើសពីនេះទៅទៀតនោះ គឺតួនាទីរបស់របាំនេះក្នុងសង្គមខ្មែរ គឺការផ្តល់នូវផលប្រយោជន៍សុភមង្គលរបស់មនុស្សក្នុង សង្គម ដោយរួមរិតសម្ព័ន្ធភាព សាមគ្គីភាពរបស់ពួកគេឡើងវិញ ។ ទស្សនៈបែបនេះពិតជាពុំមែនកេរមត៌កវប្បធម៌ឥណ្ឌាទេ ក៏ប៉ុន្តែជា មត៌កវប្បធម៌មន-ខ្មែរ ដែលមានអាយុច្រើនពាន់ឆ្នាំមកហើយ មានតម្លៃស្ថិតស្ថេររហូតមកដល់សព្វថ្ងៃនេះ ។ គឺក្នុងពិធីរបាំឆ្លងនេះសាមគ្គីរបស់មនុស្សខ្មែរគ្រប់ឋានៈ វណ្ណៈក្នុងសង្គមត្រូវពង្រឹងសាជាថ្មីឡើងវិញដើម្បីឈានទៅរកវឌ្ឍនភាពនិងសុភមង្គលដោយក្តីសង្ឃឹម ។ លក្ខណៈពិសិដ្ឋមួយទៀតរបស់របាំត្រុដិ គឺជំនឿលើបុព្វការីជនក្រោមរូបភាពសត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំង នូវរូបភាពឯកភាពផ្នែកជំនឿសាសនា ។ សូមជម្រាបថា ការដែលជនជាតិភាគតិច (ខ្មែរលើ) និងជនជាតិខ្មែរប្រារព្ធរបាំនេះ ពុំមែនជាការចៃដន្យទេ ក៏ប៉ុន្តែទង្វើនេះបង្ហាញនូវខឿនវប្បធម៌រួមរវាងជនជាតិខ្មែរព្រៃភ្នំ (មន-ខ្មែរ) និងខ្មែរតែប៉ុណ្ណោះ ព្រមទាំងចំណាស់របស់ប្រពៃណីដ៏ល្អនេះផងដែរ ។

http://www.youtube.com/watch?v=lrzun5Yu83Y&feature=related

วันอาทิตย์ที่ 30 กันยายน พ.ศ. 2555



របាំប្រពៃណីខ្មែរ   
         ពាក្យប្រពៃណី​ឬ​ ប្រវេណី ឬបវេណី មានន័យថាៈ​ ទំនាម ពូជពង្ស ​​ ដំណវង្សត្រកូល​ដូចជា​ការខិតខំថែរក្សាបវេណីនៃត្រកូលរបស់ខ្លួនឬការនិយមធ្វើបុណ្យទានតាមប្រពៃណីជាដើម។
         ឯរបាំប្រពៃណីវិញ   គឺសំគាល់របាំទាំងឡាយដែលស្ថិតជាប់នឹងពិធីប្រពៃណី  ជាពិធីដំណ ត្រកូលដ៏យូរលង់មកហើយរបស់ជនជាតិខ្មែរ  ក៏ជនជាតិដទៃទៀតទាំងអស់ដែលរស់នៅលើ ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា 
ក្នុងតំបន់ខុសៗគ្នា  ទាំងមានការនិយមដូចគ្នាក្តី  ឬ​ការនិយម ខុសគ្នាក្តី តំបន់ភ្នំ  ខ្ពង់រាប ​ តំបន់វាលទំនាបទន្លេមេគង្គ និង តំបន់មាត់សមុទ្រ។ ដូចជារបាំកាប់ ក្របីផឹកស្រារបស់បងប្អូនជនជាតិ ខ្មែរព្នង ខ្មែរគ្រឹង ខ្មែរទំពួន ដែលជឿលើជំនឿអារក្សអ្នកតា។ របាំ​នេះ​នៅ​ភូមិ​ភា­គ​​ឦ​​សាន្ត     ស្ថិត​នៅ​ជាប់​ជា​មួយពិធីប្រ​ពៃណីកាប់ក្របី​សែន​អ្នក​តា​ក្នុ​ង​ពេ​ល ដែលអ្នកភូមិជួបគ្រោះអាសន្ន ដើម្បីបំបាត់ឧបទ្រពចង្រៃសុំសេចក្តីសុខសប្បាយអោយកើតមាន ដល់ស្រុកភូមិ ហើយពេលខ្លះគេរាំសុំទឹកភ្លៀងផងដែរ ។   របាំស្នែងទន្សោង  របាំសែនពួយ និង របាំក្ងោកពោធិសាត់របស់បងប្អូនជាជាតិខ្មែរព័រ​ នៅតំបន់ភ្នំក្រវ៉ាញ​​​ដែលគេតែងតែរាំថ្វាយអ្នកតា ម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រៃភ្នំ សុំអោយបានសុខសប្បាយក្នុងពេលទៅប្រកបរបរផ្សេងៗ​​ ដូចជាៈ បេះក្រវ៉ាញ រកជ័រ ឬ​​​​​មុខរបរប្រម៉ាញ់ជាដើម ហើយសូមអោយប្រមូលផលបានច្រើនថែមទៀត​​។ របាំ​អារក្ខរបស់បងប្អូន​ជន​ជាតិ​ខ្មែរ​ឥ​ស្លាម​នៅ​ខេត្ត​​​កំពង់​ឆ្នាំង    ​​សម្រាប់រាំក្នុងពិធីលៀងអារក្ខបំ បំណន់ ក្រោយពីការបន់ស្រន់អោយអ្នកជំងឺដែលគេជឿថាឈឺដោយបានប្រព្រឹត្តខុសឆ្គងចំពោះ ពូជពង្សវង្សត្រកូលបានជាសះស្បើយ    ​ហើយចាត់ទុកពិធីនោះជាការលាមាត់  លាក   ​​​​​​សុំខមា ទោសចំពោះកុំហុសឆ្គងដែលបានប្រព្រឹត្តរួចមកហើយចំពោះដូនតានោះផង។
         របាំក្ងោករបស់បងប្អូនជនជាតិកូឡា  ដែលច្រើនមានមុខរបរជាអ្នកជីកត្បូងពេជ្រ។ របាំនេះ ច្រើនរាំក្នុងថ្ងៃសីល  ឬក៏ក្នុងពិធីផ្សេងៗខាងព្រះពុទ្ធសាសនា  ដើម្បីសុំសេចក្តីសុខ និងរកទទួល ទានមានបានផង។
         របាំគោះត្រឡោក  កណ្តូបសេះនៅខេត្តស្វាយរៀង      ដែលជាប់នឹងពិធីអាពាហ៍ពិពាហ៍ មង្គលការកូនប្រុសស្រី   ពិសេសក្នុងពិធីហែកូនកម្លោះ ។  ឯរបាំបុកលក្ខណ៍វិញក៏បានដកស្រង់ ចេញពីទំនៀមទំលាប់អាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរ  ដែលជាមរតករបស់ព្រះថោងនាងនាគ ព្រះមហាក្សត្រខ្មែរនៅសតវត្យទី១  នៃគ.ស ។   របាំខែល  ឬ របាំវាយគួយរបស់បងប្អូនជនជាតិ គួយនៅខេត្តស្ទឹងត្រែងដែលជារបាំមានប្រភពមកពីកីឡា     ដែលជាទំនៀមទលាប់សប្បាយរីក រាយរបស់ជនជាតិនេះ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។   ​របាំព័ទរ៉ុង​​​ នៅខេត្តកោះកុងដែល ទាក់ទងនឹងទំនៀមទំលាប់បួងសួង បន់ស្រន់ រាំថ្វាយអ្នកតា មុនពេលចេញទៅរកជ័ររ៉ុង ដើម្បីសុំ សេចក្តីសុខនិងបានជោគជ័យក្នុងការរកជ័ររ៉ុងនោះ។
         របាំពួយសួយ  និងរបាំជាច្រើនទៀតរបស់ជនជាតិសួយនៅខេត្តកំពង់ស្ពឺ   ដែលមានជំនឿ លើអារក្ខអ្នកតាដែរ ។   របាំត្រុដិនៅខេត្តសៀមរាប​ និងនៅម្តុំតំបន់ជួរភ្នំដងរែក  រាំក្នុងពិធីបុណ្យ ចូលឆ្នាំថ្មី   ដើម្បីបំបាត់ឧបទ្រពចង្រៃនៃឆ្នាំចាស់ និងសុំអោយមានមង្គលសេរីសួស្តី  សុភមង្គល ក្នុងឆ្នាំថ្មីថែមទៀតផង។  របាំនាងម៉េវ  ឬរបាំត្រុដិនាងម៉េវ  ដែលសិល្បៈករនាំសែងឆ្មាដើររាំកាត់ ស្រុកភូមិជាច្រើនដើម្បីសុំទឹកភ្លៀង ពិសេសក្នុងពេលដែលស្រុកទេសជួបគ្រោះរាំងស្ងួតនោះ។
         ក្រៅពីនេះ   នៅមានរបាំប្រពៃណីជាច្រើនទៀត    ដែលនៅរាយប៉ាយពេញទាំងផ្ទៃប្រទេស កម្ពុជា។
         តាមការស្រាវជ្រាវរួចមកហើយ  យើងសង្កេតឃើញថាៈ  ភាគច្រើនលើសលុបនៃរបាំប្រពៃ ណីនៅប្រទេសកម្ពុជា  គឺសុទ្ធតែទាក់ទងទៅនឹងជំនឿអារក្ខអ្នកតាដែលជាជំនឿរបស់ខ្មែរដើម។ ប៉ុន្តែ មានរបាំខ្លះទាក់ទងនឹងព្រះពុទ្ធសាសនាផងដែរ ដូចជារបាំក្ងោកប៉ៃលិនឬរបាំត្រុដិជាដើម។
         ម្យ៉ាងទៀតដោយសង្កេតឃើញថា   មានរបាំ  និងពិធីប្រពៃណីខ្លះមានលក្ខណៈដូចគ្នាទាំង នៅកម្ពុជា និងនៅប្រទេសដទៃទៀតស្ថិតនៅក្នុងតំបន់ជាមួយគ្នា   ដូចជារបាំគោះត្រឡោក  របាំ គោះអង្រែ   ល្បែងប្រពៃណីចាប់កូនខ្លែង ឬលាក់កន្សែងជាដើមនោះ​   ទើបអស់លោកអ្នកប្រាជ្ញ អ្នកស្រាវជ្រាវទាំងឡាយយល់ថា
   របាំប្រពៃណី ឬពិធីប្រពៃណីទាំងនេះជាមរតកវប្បធម៌រួបគ្នា របស់ជនជាតិទាំងឡាយដែលស្ថិតក្នុងអំបូរអូស្រ្តូសអាស៊ី  (វប្បធម៌អាស៊ីភាគខាងត្បូង)     ដែល បានយោនយកកំណើតច្រើនពាន់ឆ្នាំមកហើយ    នៅអាស៊ីភាគខាងត្បូង  ពិសេសនៅតាមជួរភ្នំ នានា ឬតាមកោះនានា ដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍នេះតែម្តង។
         ចំពោះការសិក្សាស្រាវជ្រាវរបាំប្រពៃណីនៅប្រទេសកម្ពុជាវិញយើងទើបតែបានចាប់ផ្តើម ធ្វើឡើងបន្តិចបន្តួចនៅក្នុងអំឡុងឆ្នាំ១៩៥០។ លុះដល់អំឡុងឆ្នាំ១៩៦០ ក្រោមព្រះរាជតម្រិះនិង
ព្រះរាជកិច្ចឧបត្ថម្ភរបស់ព្រះមហាក្សត្រីយានី កុសមៈនារីរត្នន៍    ដែលទ្រង់សព្វព្រះរាជហឬទ័យ ថែរក្សាការពារនិងលើកតម្កើងវប្បធម៌អត្តសញ្ញាណជាតិអោយខ្ពស់ត្រដែតឡើង  នោះទើបក្រុម អ្នកសិក្សាស្រាវជ្រាវមួយក្រុមបានកើតឡើង ហើយធ្វើសកម្មភាពយ៉ាងសកម្ម។
         ក្រុមអ្នកស្រាវជ្រេវនេះដឹកនាំដោយលោកព្រឹទ្ធាចារ្យ  ឆេង   ផុន   ដែលកាលណោះលោក បាននាំក្រុមស្រាវជ្រាវទៅធ្វើការសិក្សារបាំប្រពៃណីជាតិ និងជនជាតិជាច្រើនទីកន្លែងដូចជាភូមិ ភាគពាយ័ព្យ ភូមិភាគនីរតី និងឦសាន្តនៃប្រទេស ដែលមានជនជាតិរស់នៅច្រើន។
         ហើយលទ្ធផលនៃការស្រាវជ្រាវនោះវិញ  គឺបានលទ្ធផលល្អប្រសើរដោយយើងអាចហាត់ រៀនចំឡងពីប្រជាជនបាននូវរបាំប្រពៃណីជាច្រើនដូចដែលយើងបានថែរក្សាទុកនៅសាកល វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងនាយកដ្ឋានសល្បៈនៃក្រសួងវប្បធម៌និងវិត្រសលប្បៈ និងមន្ទីរ វប្បធម៌តាមខេត្តនានាផង។ ម្យ៉ាងទៀតគឺចេញពីការចាប់ផ្តើមស្រាវជ្រាវដំបូងនោះ  ហើយដែល បង្កើត​ ឬ ប្រមូល បាននូវបទពិសោធន៏សំរាប់អ្នកស្រាវជ្រាវជំនាន់បន្តមកទៀត    ដែលពេលខ្លះ បានធ្វើការសិក្សាចងក្រង និង ដំឡើងរបាំប្រពៃណីថ្មីៗខ្លះទៀតផងដែរ។​
         ឯរបាំប្រពៃណីដែលអ្នកស្រាវជ្រាវបានទៅរៀនសូត្រ ហើយចំលងមកពីប្រជាជនបាន មាន ដូចតទៅនេះ​​  :
         ១ -  របាំត្រុដិ                                                       ខេត្តសៀមរាប​និង​ជួរភ្នំដងរែក
         ២ -  របាំត្រុដិនាងម៉េវ                                         ខេត្តសៀមរាប​ និងជួរភ្នំដងរែក
         ៣ - របាំក្ងោកប៉ៃលិន                                         ប៉ៃលិន
         ៤ -  របាំបក់ស្រូវ                                                 ខេត្តបាត់ដំបង
         ៥ -  របាំក្ងោកពោធិសាត់                                    ខេត្តពោធិសាត់
         ៦ -  របាំបេះក្រវ៉ាញ                                           ខេត្តពោធិសាត់
         ៧ -  របាំសែនភ្លយ                                             ខេត្តពោធិសាត់
         ៨ -  របាំស្នែងទន្សោង                                        ខេត្តពោធិសាត់ និងកំពង់ឆ្នាំង
         ៩ -  របាំព័ទ្ធរ៉ុង                                                    ខេត្តកោះកុង
         ១០- របាំភ្លយសួយ                                             ខេត្តកំពង់ស្ពឺ
         ១១-របាំកន្តែរ៉ែ                                                    ខេត្តកំពង់ស្ពឺ និងកំពង់ធំ
         ១២- របាំច្រម                                                     ខេត្តតាកែវ
         ១៣- របាំវាយក្រាប់                                            ខេត្តតាកែវ និងកណ្តាល
         ១៤- របាំអន្ទង់ហែន                                           ខេត្តកណ្តាល
         ១៥- របាំគោះត្រឡោក ឬកណ្តូបសេះ               ខេត្តស្វាយរៀង
         ១៦- របាំគោះអង្រែ                                            ខេត្តកំពង់ចាម កណ្តាល ដងរែក
         ១៧- របាំតូណៃទីន                                            ខេត្តរតនគិរី មណ្ឌលគិរី
         ១៨- របាំកាប់ក្របីផឹកស្រា                                 ខេត្តរតនគិរី មណ្ឌលគិរី
         ១៩- របាំរាំវង់ភូមិថ្មី(រាំវង់ស្រ៊ុកហាន់ទើម)          ខេត្តរតនគិរី
         ២០- របាំគែន                                                      ខេត្តស្ទឹងត្រែង
         ២១- របាំវាយគួយ                                              ខេត្តស្ទឹងត្រែង
         ២២- របាំចាក់គ្រើល                                           ខេត្តកំពង់ធំ
         ២៣- របាំត្បាល់កាប់ ឬត្បាល់ក្តឿង                   ខេត្តកំពង់ធំ
         ២៤- របាំអារក្ខចាម                                             ខេត្តកំពង់ឆ្នាំង
         ២៥- របាំស្នា
         ២៦- របាំនេសាទ
         ២៧- របាំកង្កែប
         ២៨- របាំអាពាហ៍ពិពាហ៍បក្សី
         ២៩- របាំស្ករត្នោត
         ៣០- របាំក្អម                                                      ខេត្តកំពង់ឆ្នាំង
         ៣១- របាំបរគោ                                                  ខេត្តកំពង់ឆ្នាំង
         ៣២- របាំច្រូតស្រូវ
         ៣៣- របាំបុកលក្ខណ៍
         ៣៤- របាំកន្សែងស្នែហ៍
         ៣៥- របាំចាក់អង្រ្កង                                          ខេត្តសៀមរាប
         ៣៦- របាំឆៃយុំា
         ៣៧- របាំដាល់អំបុក                                         ខេត្តកំពង់ស្ពឺ
         ៣៨- របាំស្គរ                                                      ខេត្តកំពង់ស្ពឺ
         ៣៩- របាំគងសួយ                                             ខេត្តកំពង់ស្ពឺ
         ៤០- របាំគងស្ទៀង                                             ខេត្តក្រចេះ ។ល។ និង ។ល។              ហើយនៅមានរវបាំប្រពៃណីជាច្រើនទៀតដែលស្ថិតនៅក្នុងដៃប្រជាជន      ដែលអ្នកស្រាវ ជ្រាវមិនទាន់បានសិក្សារៀនសូត្រ     កត់ត្រាទុក   ឬ ដំឡើងជាផ្ទាំងទស្សនីយភាពផ្សព្វផ្សាយទូ លាយនៅឡើយ ពិសេសគឺរបាំដែលជាប់នឹងពិធីទំនៀមទំលាប់ប្រពៃណីរបស់ខ្មែរ   និងជនជាតិ នានាដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាល   ទាំងតំបន់ព្រៃភ្នំ   ទាំងតំបន់ទំនាប  និង ទាំងតំបន់ មាត់សមុទ្រផង ដែលក្រុមអ្នកស្រាវជ្រាវមានទិសដៅធ្វើការសិក្សាស្រាវជ្រាវ   ចងក្រង  កត់ត្រា ទុក និងដំឡើងជាបន្តទៀត។