วันอาทิตย์ที่ 30 กันยายน พ.ศ. 2555

រចនាបថនៃស្ថាបត្យកម្មខ្មែរ

រចនាបថនៃស្ថាបត្យកម្មខ្មែរ

​ស្ថាបត្យកម្ម​​ជា​សិល្បៈ​ក្នុងការ​សាងសង់​ប្រកបដោយ​ការប្រកប​ដោយ​ការតុបតែង តាម​ក្បួនខ្នាត​បន​បដ​ទៅទៀត​នេះ​យើង​ខ្ញុំ្ញ​សូម​បង្ហាញ​អំពី​ស្ថាបត្យកម្ម​ខ្មែរ​សម័យមុន​អង្គរ និង​សម័យ​ក្រោយ​អង្គរ​ដែល​មា​នា​ន​ឈ្មោះ​ល្បី​ល្បា​ញា​ញ​ពាសពេញ​ពិ​ភព​លោក។ ត្រង់​ពាក្យ​សិល្បៈ (សិល្បៈ-សំ-សី​ប្ប-បា) គឺ​សំដៅ​ទៅលើ​ការសាងសង់​ផ្សេង ជំនាញ ហត្ថកម្ម​គ្រប់បែបយ៉ាង ដែលមាន​សោភ័ណ និង​ប្រកបដោយ​សិល្ប៍ ពោលគឺ​ធ្វើឱ្យ​មនុស្ស​គាប់ចិត្ដ គាប់​អារម្មណ៍ ចង់​មើល ចង់ឃើញ ចង់​ស្ដាប់ ជាដើម។
រចនាបថ (Style) គឺ​សំដៅ​ទៅលើ​សិល្បៈ​ក្នុងការ​សាងសង់ ឬ​តាក់តែង​លំអរ​តាម​គំនិត​របស់​ព្រះមហាក្សត្រ​ក្នុងការ​ស្ថាបនា​ប្រាសាទ​បុរាណ។ នៅក្នុង​សម័យ​បុរាណ​គេ​បាន​ចែក​រចនាបថ ដាច់​ដោយ​ឡែក​ពីគ្នាដែលមាន​រហូត​ទៅដល់១៣រចនាបថ (Style)ក្នុង​រចនាបថ​និមួយៗមាន​កសាង​និងលក្ខណៈ​ពិសេសៗ​ខុសគ្នា​ទៅតាម​សម័យ​កាល​មួយៗ។

រចនាបថ​ភ្នំ​ដា (គ.ស.វ​ទី១ដល់គ.ស.វ​ទី៦)

តាម​ការ​ធ្វើការ​កំណាយ​នៅក្នុង​អង្គរបុរី និង​នៅ​អូ​កែវ (កម្ពុជាក្រោម)បាន​បង្ហាញ​ថា សិល្បៈ​សម័យ​ហ្វូណន ដែល​គេ​បញ្ចូល​ទៅក្នុង​រចនាបថ​ភ្នំ​ដាដោយ​យក​ប្រាសាទ​នៅ​ភ្នំ​ដា​ធ្វើជា​គោល។ ភ្នំ​ដា​ស្ថិតនៅ​ជិត​អង្គរបុរី ក្នុង​ខេត្តតាកែវ។ នៅក្នុង​សម័យ​ហ្វូណន ប្រទេស​ខ្មែរ​មាន​ទំនាក់ទំនង​ជាច្រើន​ជាមួយ​ឥណ្ឌា​​ជាពិសេស​ក្នុង​វិស័យ​សិល្បៈ។
ក្រៅពី​ស្ថាបត្យកម្ម​ខ្មែរ​សម័យ​នគរ​ភ្នំបាន​ទុក​ស្នាដៃ​ជាច្រើន​ខាងក្នុង​រូ​បដិមាដែល​គេ​បាន​ជួប​ប្រ​ទៈ​នៅអង្គរ​បូរី និង​ទីកន្លែង​ដទៃ​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​ខ្មែរ។ ចំណែកឯ​កំណាយ​នៅ​អូរ​កែវ​វិញបាន​ធ្វើ​ឱ្យ​យើង​ស្គាល់​គ្រឿង​ឧបករណ៍និង​គ្រឿង​អលង្ការដែល​ខ្មែរ​យើង​សម័យ​នោះបាន​ប្រើប្រាស់ ។

រចនាបថ​​សម្បូណ៍ (ពាក់កណ្ដាល​ស.វ ទី១ នៃ​គ.ស​ទី ៧)

រចនាបថ​សម្បូណ៍ គឺ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទឦសាន​វរ្ម័នទី១ (គ.ស ទី ៦១៦-៦៣៥) ដោយ​មានរាជធានី​ឈ្មោះ​ឦសាន​បុ​រៈ គឺ​សម្បូ​ណ៍​ព្រៃ​គុក(ខេត្ដ​កំពង់ធំ)ប្រាសាទ​ជាច្រើន​ដែល​គេ​រាប់​បញ្ចូល​ក្នុង​រចនាបថសម្បូ​ណ៍​មាន ប្រាសាទ​សម្បូ​ណ៍​ព្រៃ​គុកស្ទើរតែ​ទាំងអស់លើកលែងតែ​ប្រាសាទ (ស្ថិតនៅ​ក្នុង​រចនាបថ​គូលែន ) ​សាង​ផ្នែក​ស្ថាបត្យកម្មក្នុង​រចនាបថ​សម្បូ​ណ៍​​ និងក្នុង​រចនាបថ​ជាច្រើន​បន្ទាប់មកទៀតរ​ហូត​មក​ដល់គ.ស វ​ទី១០ ប្រាសាទ​មាន​រាងតូចៗ ធ្វើ​អំពី​ភ្នំ​ដា​បូក​បាយអ​ធ្វើ​អំពី​កំបោរ​លាយ​ស្ករ ប៉ុន្ដែ​បច្ចុប្បន្ននេះ របេះ​ធ្លាក់​ស្ទើរ​អស់​ទៅ ហើយ គឺ​នៅសល់តែ​ឥដ្ឋ​ទទេ។ រីឯ​ចំណែក​ផ្ដែរ (Linteaul) និង​សរសរ​ពេជ្រ (Colonnelte) ធ្វើ​អំពី​ថ្មភក់​ហើយ​ប្រាសាទ​ទាំងឡាយ​ភាគច្រើន​សង់​ដោយ​គ្មាន​របៀប​រៀបរយ ត្រង់នេះ​មួយ ត្រង់នោះ​មួយ។
នៅក្នុង​រចនាបថ​នេះ គេ​បាន​ប្រ​ទៈ​ឃើញបដិមា​ភេទ​ស្រីដែល​តាម​ធម្មតា​មាន​រាង​តូច ត្រគាក​សាយ ហើយ​ពាក់​មកុដ​រា​មូល។ ចំណែកឯ​បដិមា​ភេទ​ប្រុស​វិញច្រើន​មាន​រាង​ធំ​ហើយ​មាំ​ទៀតផង។

រចនាបថ​ព្រែ​ក្មេង (ពាក់កណ្ដាល ស.វ ទី២ នៃ​គ.ស​ទី ៧)

រចនាបថ​ព្រែ​ក្មេង​ គឺ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី១ (គ.ស ៦៥៥-៦៨១)    ដែលមាន​រាជធានីនៅ​អង្គរ​បូរី។ ប្រាសាទ​ដែល​គេ​បញ្ចូល​ក្នុង​រចនាបថ​នេះ​មាន ប្រាសាទ​ព្រែ​ក្មេង ប្រាសាទ​ស្វាយ​ព្រាហ្មណ៍ (ផ្នែក​បុរាណ)។
ស្ថាបត្យកម្ម មាន​លក្ខណៈ​ប្រដែ​ល​គ្នា​និង​ស្ថាបត្យកម្ម​ក្នុង​រចនាបថ​សម្បូ​ណ៍​ក្បាច់រចនា​លើ​ផ្ដែរ​ច្រើនតែ ក្បាច់​ភ្ញីទេស ពោលគឺ​ក្បាច់​ផ្កា​ច័ន្ទ​ន៍ ។ នៅក្នុង​រចនាបថ​នេះ គេ​ច្រើន​នាំគ្នា​កោតសរសើរ​ហរិ​ហរៈ​ប្រាសាទអណ្ដែត ដែល​គេ​ចាត់ទុកថា ស្នាដៃឯក​មួយ​ក្នុង​សិល្បៈ​ខ្មែរ ព្រោះ​បដិមា​នេះ​បានបង្ហាញ​ឱ្យឃើញថា សិល្បៈករ​ខ្មែរ មាន បច្ចេកទេស​ខ្ពង់ខ្ពស់ ដោយ​ចេះ​ធ្វើ​បដិមា​នេះ ឱ្យមាន​រាងរៅ​សមសួន​ល្អ​ណាស់។

រចនាបថ​កំពង់ព្រះ (គ.ស.វ ទី ៨)

រចនាបថ​នេះ គឺ​ស្ថិតនៅ​ក្នុងសម័យ​ចេនឡា​បែកបាក់​គ្នា​ជា​ពីរ។ ប្រាសាទ​ដែល​គេ​បញ្ចូល​នៅ ក្នុង​រចនាបថ នេះ​មាន ប្រាសាទ​កំពង់ព្រះ ប្រាសាទ​ក​យំ(ផ្នែក​បុរាណ) ប្រាសាទ​ត្រញំង​ផុង (ផ្នែក​បុរាណ) នៅក្នុង​រចនាបថ នេះ ប្រាសាទ​សឹងតែ​ទាំងអស់​សង់​ដូចជាសម័យមុនៗដែរគឺ​សង់​រាប​និង​ដីលើកលែងតែ​ប្រាសាទអកយំ​មួយ​ទេ ដែល​គេ​សង់​ជាច្រើន​ជាន់ មាន​រាងដូចជា​ចេតិយ ។ ចំណែក​រូប​បដិមា​ក្នុង​រចនាបថ​នេះ​មាន​ល្អ ខ្លះ​អាក្រក់ ប៉ុន្ដែ សិល្បៈ​ខ្មែរ​មាន​វិវត្ដន៍​ពិសេស​របស់ខ្លួនគឺ​ត្រង់​សិល្បៈករ​ខ្មែរ​បាន​សាង​ល្បង​បំបាត់​គោល​ទំរនិង​ទំនប់​របស់​បដិមា​ខ្លះៗ។

រចនាបថ​គូលែន (ពាក់កណ្ដាល​ស.ត.វ​ទី ១ -ស.វ ទី ៩)

រចនាបថ​នេះ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី២​ ​​(គ.ស ៨០២-៨៥០) ដែលមាន​រាជធានីនៅ​ជាច្រើន​​កន្លែង ។ ចំពោះ​ប្រាសាទ​ដែល​គេ​រាប់បញ្ចូល​នៅក្នុង​រចនាបថ​មានដូចជា​ ប្រាសាទ​ព្រែ​បា​សាទ ប្រាសាទភ្នំ​គូលែ​ន ប្រាសាទដំរីក្រាប ប្រាសាទ​អូ​បាង ប្រាសាទ​ខ្ទីង​ងាប់ ។ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី២ ធ្លាប់បាន​គង់នៅ​ប្រទេស​ជ្វា ហើយ​នៅក្នុង​រាជ​របស់​ព្រះអង្គគេ​បាន​បង្កើត ពិធី​ទេវរាជ ថែម​ទៀតផង។ ដូចនេះហើយ​ទើប​សិល្បៈ​ខ្មែរ​ក៏បាន ទទួល​ឥទ្ធិពល​ទាំងនេះ​ខ្លះដែលជា​ហេតុនាំឱ្យមានការ​កសាង​ប្រាសាទភ្នំ​ជាដើម។ ជាទូទៅ​សិល្បៈ​ខ្មែរក្នុងសម័យ​នោះ​ពុំ​សូវ​មាន​ក្បាច់រចនា​ប៉ុន្មាន​ទេប៉ុន្ដែសិល្បករ​បាន​បង្កើត​នូវ​ភាពថ្មីៗ​ ជាច្រើន​ដែល​គេ​ឱ្យ​ឈ្មោះថា បុ​ន​ព្ភ​ព​សម័យ​ទី ១ (Lére Renaissance) ក្នុង ប្រ​វ​ត្ដិ​សិល្បៈ​ខ្មែរ ។
ដូច​នៅក្នុង​សម័យមុន គេ​សង់​ប្រាសាទ​អំពី​ឥដ្ឋ​នៅឡើយ ប៉ុន្ដែ​គេ​និយម​ស្ថាបនា​ប្រាសាទ លើ​ភ្នំ​ដើម្បី តម្រូវ​ទៅតាម​ពិធី​ទេវរាជ ទស្សនៈ​នេះហើយ ដែលជា​កត្ដា​នាំឱ្យ​កើតមាន​ប្រាសាទភ្នំ (Temple Mentange)​​ ជាច្រើន​នៅ​សម័យ​ក្រោយមកទៀត ។

រចនាបថ​ព្រះ​គោ (ចុង​នៃ ស.ត.វ​ទី ១ -ស.វ ទី ៩)

រចនាបថ​ព្រះ​គោ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី១ (៨៧៧-៨៨៩) និង​ព្រះបាទ​យ​សោ​វរ្ម័នទី១
(គ.ស ៨៨៩-៩០០) ដែល​ដំបូង​បាន​គង់នៅ​ក្នុង​រាជធានី ហរិ​ហរ​ល័យ​ដែរគឺ​នៅ​រលួស​ខេត្ដ​សៀមរាប។ ប្រាសាទ ដែល​គេ​រាប់បញ្ចូល​ក្នុង​រចនាបថ​ព្រះ​គោ​គឺ ប្រាសាទ​ព្រះ​គោ (គ.ស ៨៧៩) ប្រាសាទបាគង (គ.ស ៨៨១)​ ដែល
កសាងឡើង​ដោយ​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី១។ រីឯ​ប្រាសាទ​ល​លៃ​វិញគឺ​នៅ (គ.ស ៨៩៣) ដែលជា​ស្នាដៃ​របស់​ព្រះបាទឥន្ទ្រ​វរ្ម័នទី ១។ នៅ​សម័យនេះ គេ​តែងតែ​កសាង​ប្រាសាទ​អំពី​ឥដ្ឋ​បូក​បាយអ​ដដែល ប៉ុន្ដែ​គេ​កសាង​ប្រាង្គ​ជាច្រើនលើ​ខឿន​តែមួយ (ព្រះ​ល​លៃ) ដើម្បី​ឧទ្ទិស​ចំពោះ​បុព្វ​ជន មាន​ព្រះ​មាតាបិតា​ជាដើម។ ម្យ៉ាងទៀតគេ​បានកសាង​ប្រាសាទភ្នំ​បាគង ដែលមាន​ច្រើន​ជាន់ ដើម្បី​តំកល់​លិង្គព្រះឥសូរ ហើយ​នៅ​ជាន់​ទី ៤ នៃ​ប្រាសាទ​នេះគេ​បាន​សាកល្បង​សង់ប្រាសាទតូចៗ អំពី​ថ្មភក់​ចំនួន ១២ ។

រចនាបថ​បាខែង (ចុង​នៃ ស.ត.វ​ទី ៩-និង​ដើម ស.វ ទី ១០)

រចនាបថ​បាក់​ខែង​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​យ​សោ​វរ្ម័នទី១ (គ.ស ៨៨៩-៩០០) ដែលមាន​រាជធានីនៅ​​ ​
យសោធ​បុ​រៈ(ភ្នំ​បាក់​ខែង) ចំពោះ​ប្រាសាទ​ដែល​ចាក់​ចូលក្នុង​រចនាបថ​នោះ​មាន ប្រាសាទភ្នំ​បាក់​ខែង ប្រាសាទភ្នំ​ក្រោម ប្រាសាទភ្នំបូក។ល។ នៅក្នុង​សម័យនេះ រូប​បដិមា​ទាំងឡាយ មាន​រាងត្រង់ៗ មាន​មាឌធំ​ហើយ​មាំ​ទៀត
ផង។ ច​ញ្ចើ​ម​ទាំងពីរ​ត្រង់​ហើយ​ជាប់​គ្នា ចំណែកឯ​ផ្នែក និង​បបូរមាត់​វិញ សិល្បៈករ​បាន​ឆ្លាក់​ឱ្យឃើញ​ជារង្វង់​ពីរ
​ផ្ន​ក់​យ៉ាងច្បាស់។ ជើងសក់ និង​ពុកចង្កា ឆ្លាក់​ជាប់​គ្នា​តែម្ដង។ រូប​បដិមា​ទាំងនេះ​មាន​ស្លៀកសំពត់​ជីបជា​ផ្នត់​ជុំវិញខ្លួន​ហើយ​មាន​ជាយ​ខាងលើបត់​ជា​ផ្នត់​ទំលាក់​ចុះមក​ក្រោម ។

 

រចនាបថ​កោះកែ (គ.ស.វ ទី ១០)

រចនាបថ​នេះ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី៤ (គ.ស ៩២៨-៩៤១ ) ដែល​ទ្រង់​បាន​តាំង​រាជធានី​នៅ​កោះកែ ចម្ងាយ​ប្រមាណ ១០០ គីឡូ​មែត្រ នៅ​ទិសឦសាននៃ​ភូមិភាគ​អង្គរ។ ប្រាសាទ​ដែល​គេ​រាប់បញ្ចូលនៅក្នុង​រចនាបថ​នេះគឺ​ប្រាសាទ​នៅ​កោះកែ​ទាំងអស់ហើយ​នៅក្នុង​ចំណោម​ប្រាសាទ​ទាំងអស់នេះ​គេ​ឃើញ​មានប្រាសាទ​មួយ​សង់​លើ​ខឿន​ប្រាំពីរ​ជាន់ដែលមាន​កំពស់​ប្រមាណ៣៥មែត្រ។ រីឯ​រូប​បដិមា មាន​សភាព​ប្រហាក់ ប្រហែល​គ្នា​ទៅ​និងសម័យមុនៗដែរ តែ​ច្រើន​មាន មាឌធំៗ ប្រកបដោយ​ចលនាផ្សេងៗ ដូចជា​រូប​ដើរ រូប​រាំ ឬ​រូប ប្រយុទ្ធ​គ្នា (សុ​គ្រិ​ព និង​ពាលី)ដើម្បី​បង្ហាញ​អំណាច និង​ថាមពល​ឱ្យស្រប​ទៅតាម​ព្រះទ័យ​នៃ​ព្រះបាទ​ជ័យ​វរ្ម័នទី៤ដែលជា​ស្ដេច​ជ្រែក​រាជ

រចនាបថ​បន្ទាយស្រី (ពាក់កណ្ដាល​ទី២ នៃ គ.ស.វ ទី ១០)

រចនាបថ​បន្ទាយស្រី ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​រា​ជិ​ន្ទ្រ​វរ្ម័ន១ (គ.ស ៩៤៤-៩៦៨) ដែល​ទ្រង់​បាន​តាំង
រាជធានី​នៅ​អង្គរ​វិញ។ ចំពោះ​ប្រាសាទ​រួមមាន ប្រាសាទមេបុណ្យខាងកើត (គ.ស ៩៥២) ប្រាសាទប្រែរូប
(គ.ស ៩១៦) ប្រាសាទបន្ទាយស្រី (គ.ស ៩៦៧) យោងទៅតាម​ឯកសារ​ប្រ​វ​ត្ដិ​សាស្ដ្រ​ខ្លះ​និយាយថាប្រាសាទបន្ទាយស្រី ជា​ប្រាសាទ​របស់​ព្រាហ្មណ៍​ម្នាក់​នាម យ​ជ្ញ​វ​រា​ហៈ។ ប្រាសាទ​នេះ​ពុំមែន​ជា​ប្រាសាទភ្នំ​ទេជា​ប្រាសាទ ដែល​សង់​ក្បាច់​ម្នា​ក់នៅ​គង់វង្ស​ល្អ​ជាងគេ​រហូតមកដល់​បច្ចុប្បន្ន។ ចំណែក​រូប​បដិមា​វិញ​មាន​ច្រើនមាន​រាងតូចៗ ទឹកមុខ​សុភាព មាន​បបូរមាត់​ក្រាស់​ហើយ​ខ្លីមាន​របៀប​តុបតែង​សក់​ថ្មីហើយ​ពុំមាន​មកុដ​ឡើយ។ បដិមា​ទាំងនេះ​មាន​ស្លៀកពាក់​សំពត់​ជីប​ជា​ផ្នត់​ផងសំពត់​លាត​រលីង​ផង ។

រចនាបថ​ឃ្លាំង (ចុង គ.ស.វ ទី ១០ និង​ពាក់កណ្ដាល​ទី ១ នៃ​គ.ស.វ​ទី ១១)

រចនាបថ​នេះ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី៥ (គ.ស ៩៦៨-១០០១) និង​ព្រះបាទ​សូរ្យ​វរ្ម័នទី១
(គ.ស ១០០២-១០៥០) ដែលមាន​រាជធានី​នៅ​អង្គរ ។ គេ​រាប់បញ្ចូល​ក្នុង​រចនាបថ​ឃ្លាំង ដូចជាប្រាសាទកែវ ប្រាសាទ​ឃ្លាំង​ខាងជើង ប្រាសាទវិមានអាកាស។ ចំពោះ​រូបចម្លាក់​បដិមា​វិញ​មាន​ទឹកមុខ​សុភាព​ដូច​សម័យ​បន្ទាយ ស្រី​ដែរ លាក់​តែ​សម្លៀកបំពាក់​ជីប​ជា​ផ្នត់​ជា​ដរាបហើយ​គេ​ឃើញ​សំពត់​មួយ​ថ្មីផ្លែ​ក​ពីមុនគឺ​ខាងក្រោយ​សំពត់ឡើង​រហូតដល់​ខ្នងឯខាង​មុខ​ធ្លាក់​សំយេះ​មកក្រោមបញ្ចេញ​ក្បាលពោះ​កណ្ដាលវាល ។

រចនាបថ​បាពួន (ពាក់កណ្ដាល​ទី ២ នៃ​គ.ស.វ​ទី ១១)

រចនាបថ​នេះ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​ឧទយ​ទិ​ត្យ​វរ្ម័នទី២ (គ.ស ១០៥០-១០៦៦) ព្រះបាទ​ហ៌​ វរ្ម័នទី៣
(គ.ស ១០៦៦-១០៨០) ដែលមាន​រាជធានី​នៅ​អង្គ​រដែរចំពោះ​ប្រាសាទ​ដែល​បញ្ចូល​ក្នុង​រចនាបថ​នោះមានដូចជា ប្រាសាទបាពួន ប្រាសាទមេបុណ្យខាងលិច និង​ប្រាសាទ​វត្ដ​ខ្នារ។ នៅក្នុង​សម័យ​នោះការកសាង​ប្រាសាទភ្នំ​រិត​
តែមាន​ការរីកចម្រើន​ឡើង​ថែមទៀត គឺ​ប្រាសាទបាពួន​មាន​ថែវ​ពីរ​ជាន់ ប្រក់​ថ្មភក់​ព័ទ្ធជុំវិញ ព្រមទាំងមាន​ប្រាង្គ​នៅ​គ្រប់​ជ្រុង​ថែវ និង​មាន​គោ​បុ​រៈ​នៅត្រង់​ជណ្ដើរ​គ្រប់​ទិស​ទាំង​បួន​ទៀត ។ នៅក្នុង​ប្រាសាទបាពួន គេសង្កេតឃើញ​មាន​រចនា​ក្បាច់​រឿង នៅតាម​ជញ្ជាំង​គោ​បុ​រៈ​និង​ជញ្ជាំង​ប្រាង្គ​ជ្រុង​ជាន់​ទី២ក្បាច់​រឿង​ទាំងនេះចែកជា​ផ្ទាំង​តូចដាច់ៗពីគ្នា​មាន​រាង​ចតុកោណកែង​ស្មើរ។ ចតុកោណកែងហើយ​ច្រើនតែ​រឿង​ដែល​ទាក់ទង​ទៅនិង​ព្រះ​វិស្ណុ រីឯ​រូប​បដិមា​វិញពុំ​ខុសពី​រចនាបថ​ឃ្លាំង​ឡើយ ។

រចនាបថ​អង្គរវត្ដ (ពាក់កណ្ដាល​ទី ១ នៃ​គ.ស.វ​ទី ១២)

រចនាបថ​អង្គរវត្ដ គឺ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័នទី២ (គ.ស ១១១៣-១១៤៥) ដែលមាន​រាជធានី​នៅ​អង្គរ។ប្រាសាទ​ដែល​ចាក់​បញ្ចូលក្នុង​រចនាបថ​នេះ​គឺ​ប្រាសាទបឹងមាលា​ ប្រាសាទ​ព្រះបា​លិ​លេ​យ្យ ប្រាសាទ​កំពូល ប្រាសាទបាគង។ ល។ នៅក្នុង​រចនាបថ​នេះ ស្ថាបត្យករ​ខ្មែរមានការ​រីកចម្រើន​ឡើងដល់​កំពូល។ នៅលើ​ជញ្ជាំង​ថែវ​ជាន់​ទី ១ មាន​ក្បាច់​រឿង​ចែកជា ៨ ផ្ទាំងធំៗ ហើយ វែងៗ ហើយ​ក្បាច់​រឿង​ទាំងនោះ​មានរឿងផ្សេងៗពីគ្នា​ដូចតទៅ ៖
ផ្ទាំង​ទី ១ ៖ (ជញ្ជាំង​ខាងលិច​ឆៀង​ខាងត្បូង) បង្ហាញ​ពី​ចម្បាំង​បា​ណ្ឍៈ និង​កៅ​វរៈ​ក្នុង​មហាភារតៈ។
ផ្ទាំង​ទី ២ ៖ (ជញ្ជាំង​ខាងត្បូង​ឆៀង​ខាងលិច) បង្ហាញ​ពី​រាជ​ព្យូហ​ត្រា​ក្នុង​សម័យអង្គរ។
ផ្ទាំង​ទី ៣ ៖ (ជញ្ជាំង​ខាងត្បូង​ឆៀង​ខាងកើត) អធិប្បាយ​ពី​ឋានសួគ៌ និង​ឋាននរក។
ផ្ទាំង​ទី ៤ ៖ (ជញ្ជាំង​ខាងកើត​ឆៀង​ខាងត្បូង) ចែង​ពី​ការ​កូ​សមុទ្រ​ដោះ ដើម្បី​បង្កើត​ទឹក​អ​ម្រិ​ត ដកស្រង់​ពី​រឿង​ហ​មាយា​ណៈ។
ផ្ទាំង​ទី ៥ ៖ (ជញ្ជាំង​ខាងកើត​ឆៀង​ខាងជើង) ពណ៌នា​ពី​ចម្បាំង​រវាង​ទេវតា និង​អសុ​រៈ។
ផ្ទាំង​ទី ៦ ៖ (ជញ្ជាំង​ខាងជើង​ឆៀង​ខាងកើត) ពណ៌នា​ពី​ចម្បាំង​រវាង​ក្រឹ​ស្ណៈ និង​សុរ​ពាណៈ ដកស្រង់ពី​គម្ពីរ ហរិ​វង្ស។
ផ្ទាំង​ទី ៧ ៖ (ជញ្ជាំង​ខាងជើង​ឆៀង​ខាងលិច) ចែង​អំពី​ចម្បាំង​រវាង​ពួក​ទេវតានិង​អសុ​រៈ ក្នុង​ព្រា​ហ្មសាសនា។
ផ្ទាំង​ទី ៨ ៖ (ជញ្ជាំង​ខាងលិច​ឆៀង​ខាងជើង) រៀបរាប់​អំពី​ចម្បាំង​រវាង​ព្រះរាមនិង​រាម​ពណ៌ ក្នុង​រឿង​រាម​កេ​រិ៍។
នៅក្នុង​រចនាបថ​នេះលើ​ជញ្ជាំង​ប្រាសាទជាពិសេស​លើ​ជញ្ជាំង ​ប្រាសាទ​អង្គរវត្ដគេ​សង្កេតឃើញ​មាន
​រូបទេវតា ឬ​ទេពអប្សរ​ឈរ​រេ​រាំ​ញញឹម​ប្រិមប្រិយ ដោយ​គ្មាន​ស៊ុម​ជាទី​ជម្រក​ឡើយ។ នៅ​ជញ្ជាំង​អង្គរវត្ដ រូប​ទេព អប្សរ​មាន​ច្រើន​ពន់ពេក​ណាស់ ហើយ​មានការ​វិការខុសៗគ្នា​ទាំងអស់ ច្រើន​ពាក់​មកុដ​កំពូល​បីខ្ពស់ៗ និង​ស្លៀក សំពត់​ផ្កាស្ដើងៗ គ្មាន​ផ្នត់ ដោយ​ទម្លាក់​ជាយ​សងខាង ម្ខាង​ធំ ម្ខាង​តូច។ ឯ​ទេបអប្សរ​ខ្លះទៀតឥតមាន​ពាក់​មកុដ ទេ តែមាន​ក្រង​សក់​ជាច្រើន​បែបយ៉ាង ដូច​ក្រង​ជា​ភួងផ្កា​ជាដើម។ នៅក្នុង​សម័យនេះ​ដែរ គេ​សង្កេតឃើញ​មាន រូប​ព្រះពុទ្ធ​ជាច្រើន ហើយ​ព្រះ​ពុទ្ធរូប​ទាំងនេះ ភាគច្រើន​សាង​ជា​បែប​ឈាន​មុ​ទ្រះ ដោយមាន​នាគ​មុច​លិ​ន្ទ ដក ពពារ​ប្រក់​ពីលើ ។

រចនាបថ​បាយ័ន (ពាក់កណ្ដាល​ទី ១ នៃ​គ.ស.វ​ទី ១២ និង​ដើម​គ.ស.វ ទី ១៣)

រចនាបថ​បាយ័ន​គឺ​ស្ថិតនៅក្នុង​រជ្ជ កាល​ព្រះបាទ​ជ័យ​វរ្ម័នទី ៧​ (គ.ស ១១៨១-១២១៨) ដែលមាន​រាជធានី​នៅ​អង្គរ។ នៅក្នុង​រចនាបថ​នោះ ប្រាសាទ​រួមមាន ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយស្រី ប្រាសាទព្រះខាន់ ប្រាសាទនាគព័ន្ធ ។ ចេ​នា​បថ​បាយ័ន ស្ថាបត្យកម្ម​ខ្មែរ​បាន​ចុះ​អន់ថយ បន្ដិច​វិញ ព្រោះ​ប្រាសាទ​ទាំងឡាយ​ចើ​ន​ស្ថាបនា​ដោយ​ប្រញាប់ ព្រ​ញា​ល​ពេកឯ​ថ្មវិញក៏​ពុំ​សូវ​មាន​គុណភាព​ដូចសម័យមុនៗដែរ។ ប្រាសាទបាយ័ន​មាន​ប្លង់​
ស្មុកស្មាញ ហើយ​រុះរើ​សាង​ឡើងវិញជាច្រើន​គ្រា។ លើកលែងតែ​ប្រាសាទបាយ័នដែលមាន​ប្លង​បែប​ជា​ប្រាសាទភ្នំក្នុង​រចនាបថ​នេះ ប្រាសាទ​ទាំងឡាយ សុទ្ធតែ​សង់​នៅ​លើដី​រាបស្មើ​បែប​ជាវ​ត្ថ​អារាម ដើម្បី​ស្របទៅតាម​ទស្សនៈ នៃ​ព្រះពុទ្ធសាសនា។ លក្ខណៈពិសេស​នៃ​រចនាបថ​នេះ គឺ​ប្រាំង​មុខ​បួន ញញឹម​ប្រិ​យ​ប្រិ​យ និង​មាន​នាគ​អមសងខាង​ផ្លូវដែលឆ្លង​ចូលទៅក្នុង​ប្រាសាទក្បាល​នាគ​បែរ​ចេញមក​ខាងក្រៅនាគ​ម្ខាង​មាន​ពួក​ទេវតា​ជា​អ្នក​ចាប់ទាញឯ​ម្ខាង​ទៀត មាន​ពួក​អ​សុរៈចាប់​ទាញជា​និ​មិ​ត្ដ​រូប​នៃ​ការ​កូរ​សមុទ្រ​ទឹកដោះ។
នៅលើ​ជញ្ជាំង​ថែវ​ខាងក្រៅ នៃ​ប្រាសាទបាយ័ន និង​ប្រាសាទបន្ទាយឆ្មារ គេ​សង្កេតឃើញ​ក្បាច់​រឿងដែល ទាក់ទង​ទៅ​និង​ប្រ​វ​ត្ដិ​សម័យ​ព្រះបាទ​ជ័យ​វរ្ម័នទី៧ ដូចជា​ចម្បាំង​ខ្មែរ ចាម និង​បដិសណ្ឋារកិច្ច​ចំពោះគណៈ​ប្រតិភូ​បរទេស​ជាដើម។ ម្យ៉ាងទៀត​ក្បាច់​រឿងនេះមាន​បង្ហាញ​សកម្មភាពផ្សេងៗនៃ​ប្រជាពលរដ្ឋដូចជា​នេសាទ កីឡា ល្បែង​ប្រជល់មាន់​ជាដើម ។ សម្លៀកបំពាក់ និង​កាយវិការ​នៃ​រូបចម្លាក់​ទាំងអស់នោះ​មិនសូវ​ខុសពី​សម័យខ្មែរ​យើង​បច្ចុប្បន្ន​ប៉ុន្មាន​ទេ ។

  • ឯកសារ                 សៀវភៅ​វប្បធម៌ អវិយធម៌ខ្មែរ

ไม่มีความคิดเห็น:

แสดงความคิดเห็น