របាំប្រពៃណីខ្មែរ
ពាក្យប្រពៃណីឬ
ប្រវេណី ឬបវេណី
មានន័យថាៈ ទំនាម ពូជពង្ស ដំណវង្សត្រកូលដូចជាការខិតខំថែរក្សាបវេណីនៃត្រកូលរបស់ខ្លួនឬការនិយមធ្វើបុណ្យទានតាមប្រពៃណីជាដើម។
ឯរបាំប្រពៃណីវិញ គឺសំគាល់របាំទាំងឡាយដែលស្ថិតជាប់នឹងពិធីប្រពៃណី ជាពិធីដំណ ត្រកូលដ៏យូរលង់មកហើយរបស់ជនជាតិខ្មែរ ឬ ក៏ជនជាតិដទៃទៀតទាំងអស់ដែលរស់នៅលើ
ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងតំបន់ខុសៗគ្នា ទាំងមានការនិយមដូចគ្នាក្តី ឬការនិយម ខុសគ្នាក្តី តំបន់ភ្នំ ខ្ពង់រាប តំបន់វាលទំនាបទន្លេមេគង្គ និង តំបន់មាត់សមុទ្រ។ ដូចជារបាំកាប់ ក្របីផឹកស្រារបស់បងប្អូនជនជាតិ ខ្មែរព្នង ខ្មែរគ្រឹង ខ្មែរទំពួន ដែលជឿលើជំនឿអារក្សអ្នកតា។ របាំនេះនៅភូមិភាគឦសាន្ត ស្ថិតនៅជាប់ជាមួយពិធីប្រពៃណីកាប់ក្របីសែនអ្នកតាក្នុងពេល ដែលអ្នកភូមិជួបគ្រោះអាសន្ន ដើម្បីបំបាត់ឧបទ្រពចង្រៃសុំសេចក្តីសុខសប្បាយអោយកើតមាន ដល់ស្រុកភូមិ ហើយពេលខ្លះគេរាំសុំទឹកភ្លៀងផងដែរ ។ របាំស្នែងទន្សោង របាំសែនពួយ និង របាំក្ងោកពោធិសាត់របស់បងប្អូនជាជាតិខ្មែរព័រ នៅតំបន់ភ្នំក្រវ៉ាញដែលគេតែងតែរាំថ្វាយអ្នកតា ម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រៃភ្នំ សុំអោយបានសុខសប្បាយក្នុងពេលទៅប្រកបរបរផ្សេងៗ ដូចជាៈ បេះក្រវ៉ាញ រកជ័រ ឬមុខរបរប្រម៉ាញ់ជាដើម ហើយសូមអោយប្រមូលផលបានច្រើនថែមទៀត។ របាំអារក្ខរបស់បងប្អូនជនជាតិខ្មែរឥស្លាមនៅខេត្តកំពង់ឆ្នាំង សម្រាប់រាំក្នុងពិធីលៀងអារក្ខបំ បំណន់ ក្រោយពីការបន់ស្រន់អោយអ្នកជំងឺដែលគេជឿថាឈឺដោយបានប្រព្រឹត្តខុសឆ្គងចំពោះ ពូជពង្សវង្សត្រកូលបានជាសះស្បើយ ហើយចាត់ទុកពិធីនោះជាការលាមាត់ លាក សុំខមា ទោសចំពោះកុំហុសឆ្គងដែលបានប្រព្រឹត្តរួចមកហើយចំពោះដូនតានោះផង។
ក្នុងតំបន់ខុសៗគ្នា ទាំងមានការនិយមដូចគ្នាក្តី ឬការនិយម ខុសគ្នាក្តី តំបន់ភ្នំ ខ្ពង់រាប តំបន់វាលទំនាបទន្លេមេគង្គ និង តំបន់មាត់សមុទ្រ។ ដូចជារបាំកាប់ ក្របីផឹកស្រារបស់បងប្អូនជនជាតិ ខ្មែរព្នង ខ្មែរគ្រឹង ខ្មែរទំពួន ដែលជឿលើជំនឿអារក្សអ្នកតា។ របាំនេះនៅភូមិភាគឦសាន្ត ស្ថិតនៅជាប់ជាមួយពិធីប្រពៃណីកាប់ក្របីសែនអ្នកតាក្នុងពេល ដែលអ្នកភូមិជួបគ្រោះអាសន្ន ដើម្បីបំបាត់ឧបទ្រពចង្រៃសុំសេចក្តីសុខសប្បាយអោយកើតមាន ដល់ស្រុកភូមិ ហើយពេលខ្លះគេរាំសុំទឹកភ្លៀងផងដែរ ។ របាំស្នែងទន្សោង របាំសែនពួយ និង របាំក្ងោកពោធិសាត់របស់បងប្អូនជាជាតិខ្មែរព័រ នៅតំបន់ភ្នំក្រវ៉ាញដែលគេតែងតែរាំថ្វាយអ្នកតា ម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រៃភ្នំ សុំអោយបានសុខសប្បាយក្នុងពេលទៅប្រកបរបរផ្សេងៗ ដូចជាៈ បេះក្រវ៉ាញ រកជ័រ ឬមុខរបរប្រម៉ាញ់ជាដើម ហើយសូមអោយប្រមូលផលបានច្រើនថែមទៀត។ របាំអារក្ខរបស់បងប្អូនជនជាតិខ្មែរឥស្លាមនៅខេត្តកំពង់ឆ្នាំង សម្រាប់រាំក្នុងពិធីលៀងអារក្ខបំ បំណន់ ក្រោយពីការបន់ស្រន់អោយអ្នកជំងឺដែលគេជឿថាឈឺដោយបានប្រព្រឹត្តខុសឆ្គងចំពោះ ពូជពង្សវង្សត្រកូលបានជាសះស្បើយ ហើយចាត់ទុកពិធីនោះជាការលាមាត់ លាក សុំខមា ទោសចំពោះកុំហុសឆ្គងដែលបានប្រព្រឹត្តរួចមកហើយចំពោះដូនតានោះផង។
របាំក្ងោករបស់បងប្អូនជនជាតិកូឡា ដែលច្រើនមានមុខរបរជាអ្នកជីកត្បូងពេជ្រ។
របាំនេះ ច្រើនរាំក្នុងថ្ងៃសីល ឬក៏ក្នុងពិធីផ្សេងៗខាងព្រះពុទ្ធសាសនា ដើម្បីសុំសេចក្តីសុខ
និងរកទទួល ទានមានបានផង។
របាំគោះត្រឡោក ឬ កណ្តូបសេះនៅខេត្តស្វាយរៀង ដែលជាប់នឹងពិធីអាពាហ៍ពិពាហ៍
មង្គលការកូនប្រុសស្រី ពិសេសក្នុងពិធីហែកូនកម្លោះ ។ ឯរបាំបុកលក្ខណ៍វិញក៏បានដកស្រង់ ចេញពីទំនៀមទំលាប់អាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរ ដែលជាមរតករបស់ព្រះថោងនាងនាគ ព្រះមហាក្សត្រខ្មែរនៅសតវត្យទី១ នៃគ.ស ។ របាំខែល ឬ របាំវាយគួយរបស់បងប្អូនជនជាតិ គួយនៅខេត្តស្ទឹងត្រែងដែលជារបាំមានប្រភពមកពីកីឡា ដែលជាទំនៀមទលាប់សប្បាយរីក
រាយរបស់ជនជាតិនេះ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ របាំព័ទរ៉ុង
នៅខេត្តកោះកុងដែល ទាក់ទងនឹងទំនៀមទំលាប់បួងសួង បន់ស្រន់ រាំថ្វាយអ្នកតា
មុនពេលចេញទៅរកជ័ររ៉ុង ដើម្បីសុំ សេចក្តីសុខនិងបានជោគជ័យក្នុងការរកជ័ររ៉ុងនោះ។
របាំពួយសួយ និងរបាំជាច្រើនទៀតរបស់ជនជាតិសួយនៅខេត្តកំពង់ស្ពឺ ដែលមានជំនឿ
លើអារក្ខអ្នកតាដែរ ។ របាំត្រុដិនៅខេត្តសៀមរាប និងនៅម្តុំតំបន់ជួរភ្នំដងរែក រាំក្នុងពិធីបុណ្យ
ចូលឆ្នាំថ្មី ដើម្បីបំបាត់ឧបទ្រពចង្រៃនៃឆ្នាំចាស់ និងសុំអោយមានមង្គលសេរីសួស្តី សុភមង្គល ក្នុងឆ្នាំថ្មីថែមទៀតផង។ របាំនាងម៉េវ ឬរបាំត្រុដិនាងម៉េវ ដែលសិល្បៈករនាំសែងឆ្មាដើររាំកាត់ ស្រុកភូមិជាច្រើនដើម្បីសុំទឹកភ្លៀង ពិសេសក្នុងពេលដែលស្រុកទេសជួបគ្រោះរាំងស្ងួតនោះ។
ក្រៅពីនេះ នៅមានរបាំប្រពៃណីជាច្រើនទៀត ដែលនៅរាយប៉ាយពេញទាំងផ្ទៃប្រទេស
កម្ពុជា។
តាមការស្រាវជ្រាវរួចមកហើយ យើងសង្កេតឃើញថាៈ ភាគច្រើនលើសលុបនៃរបាំប្រពៃ
ណីនៅប្រទេសកម្ពុជា គឺសុទ្ធតែទាក់ទងទៅនឹងជំនឿអារក្ខអ្នកតាដែលជាជំនឿរបស់ខ្មែរដើម។
ប៉ុន្តែ មានរបាំខ្លះទាក់ទងនឹងព្រះពុទ្ធសាសនាផងដែរ ដូចជារបាំក្ងោកប៉ៃលិនឬរបាំត្រុដិជាដើម។
ម្យ៉ាងទៀតដោយសង្កេតឃើញថា មានរបាំ និងពិធីប្រពៃណីខ្លះមានលក្ខណៈដូចគ្នាទាំង
នៅកម្ពុជា និងនៅប្រទេសដទៃទៀតស្ថិតនៅក្នុងតំបន់ជាមួយគ្នា ដូចជារបាំគោះត្រឡោក របាំ គោះអង្រែ ល្បែងប្រពៃណីចាប់កូនខ្លែង ឬលាក់កន្សែងជាដើមនោះ ទើបអស់លោកអ្នកប្រាជ្ញ
អ្នកស្រាវជ្រាវទាំងឡាយយល់ថា
ៈ របាំប្រពៃណី ឬពិធីប្រពៃណីទាំងនេះជាមរតកវប្បធម៌រួបគ្នា របស់ជនជាតិទាំងឡាយដែលស្ថិតក្នុងអំបូរអូស្រ្តូសអាស៊ី (វប្បធម៌អាស៊ីភាគខាងត្បូង) ដែល
បានយោនយកកំណើតច្រើនពាន់ឆ្នាំមកហើយ នៅអាស៊ីភាគខាងត្បូង ពិសេសនៅតាមជួរភ្នំ នានា ឬតាមកោះនានា ដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍នេះតែម្តង។
ចំពោះការសិក្សាស្រាវជ្រាវរបាំប្រពៃណីនៅប្រទេសកម្ពុជាវិញយើងទើបតែបានចាប់ផ្តើម ធ្វើឡើងបន្តិចបន្តួចនៅក្នុងអំឡុងឆ្នាំ១៩៥០។
លុះដល់អំឡុងឆ្នាំ១៩៦០ ក្រោមព្រះរាជតម្រិះនិង
ព្រះរាជកិច្ចឧបត្ថម្ភរបស់ព្រះមហាក្សត្រីយានី កុសមៈនារីរត្នន៍ ដែលទ្រង់សព្វព្រះរាជហឬទ័យ ថែរក្សាការពារនិងលើកតម្កើងវប្បធម៌អត្តសញ្ញាណជាតិអោយខ្ពស់ត្រដែតឡើង នោះទើបក្រុម អ្នកសិក្សាស្រាវជ្រាវមួយក្រុមបានកើតឡើង ហើយធ្វើសកម្មភាពយ៉ាងសកម្ម។
ក្រុមអ្នកស្រាវជ្រេវនេះដឹកនាំដោយលោកព្រឹទ្ធាចារ្យ ឆេង ផុន ដែលកាលណោះលោក បាននាំក្រុមស្រាវជ្រាវទៅធ្វើការសិក្សារបាំប្រពៃណីជាតិ និងជនជាតិជាច្រើនទីកន្លែងដូចជាភូមិ ភាគពាយ័ព្យ
ភូមិភាគនីរតី និងឦសាន្តនៃប្រទេស ដែលមានជនជាតិរស់នៅច្រើន។
ហើយលទ្ធផលនៃការស្រាវជ្រាវនោះវិញ គឺបានលទ្ធផលល្អប្រសើរដោយយើងអាចហាត់ រៀនចំឡងពីប្រជាជនបាននូវរបាំប្រពៃណីជាច្រើនដូចដែលយើងបានថែរក្សាទុកនៅសាកល វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
និងនាយកដ្ឋានសល្បៈនៃក្រសួងវប្បធម៌និងវិត្រសលប្បៈ និងមន្ទីរ
វប្បធម៌តាមខេត្តនានាផង។ ម្យ៉ាងទៀតគឺចេញពីការចាប់ផ្តើមស្រាវជ្រាវដំបូងនោះ ហើយដែល បង្កើត ឬ
ប្រមូល បាននូវបទពិសោធន៏សំរាប់អ្នកស្រាវជ្រាវជំនាន់បន្តមកទៀត ដែលពេលខ្លះ
បានធ្វើការសិក្សាចងក្រង និង ដំឡើងរបាំប្រពៃណីថ្មីៗខ្លះទៀតផងដែរ។
ឯរបាំប្រពៃណីដែលអ្នកស្រាវជ្រាវបានទៅរៀនសូត្រ
ហើយចំលងមកពីប្រជាជនបាន មាន ដូចតទៅនេះ :
១
- របាំត្រុដិ ខេត្តសៀមរាបនិងជួរភ្នំដងរែក
២ - របាំត្រុដិនាងម៉េវ ខេត្តសៀមរាប និងជួរភ្នំដងរែក
៣ - របាំក្ងោកប៉ៃលិន ប៉ៃលិន
៤ - របាំបក់ស្រូវ ខេត្តបាត់ដំបង
៥ - របាំក្ងោកពោធិសាត់ ខេត្តពោធិសាត់
៦ - របាំបេះក្រវ៉ាញ ខេត្តពោធិសាត់
៧ - របាំសែនភ្លយ ខេត្តពោធិសាត់
៨ - របាំស្នែងទន្សោង ខេត្តពោធិសាត់ និងកំពង់ឆ្នាំង
៩ - របាំព័ទ្ធរ៉ុង ខេត្តកោះកុង
១០- របាំភ្លយសួយ ខេត្តកំពង់ស្ពឺ
១១-របាំកន្តែរ៉ែ ខេត្តកំពង់ស្ពឺ និងកំពង់ធំ
១២- របាំច្រម ខេត្តតាកែវ
១៣- របាំវាយក្រាប់ ខេត្តតាកែវ និងកណ្តាល
១៤- របាំអន្ទង់ហែន ខេត្តកណ្តាល
១៥- របាំគោះត្រឡោក ឬកណ្តូបសេះ ខេត្តស្វាយរៀង
១៦- របាំគោះអង្រែ ខេត្តកំពង់ចាម កណ្តាល ដងរែក
១៧- របាំតូណៃទីន ខេត្តរតនគិរី មណ្ឌលគិរី
១៨- របាំកាប់ក្របីផឹកស្រា ខេត្តរតនគិរី មណ្ឌលគិរី
១៩- របាំរាំវង់ភូមិថ្មី(រាំវង់ស្រ៊ុកហាន់ទើម) ខេត្តរតនគិរី
២០- របាំគែន ខេត្តស្ទឹងត្រែង
២១- របាំវាយគួយ ខេត្តស្ទឹងត្រែង
២២- របាំចាក់គ្រើល ខេត្តកំពង់ធំ
២៣- របាំត្បាល់កាប់ ឬត្បាល់ក្តឿង ខេត្តកំពង់ធំ
២៤- របាំអារក្ខចាម ខេត្តកំពង់ឆ្នាំង
២៥- របាំស្នា
២៦- របាំនេសាទ
២៧- របាំកង្កែប
២៨- របាំអាពាហ៍ពិពាហ៍បក្សី
២៩- របាំស្ករត្នោត
៣០- របាំក្អម ខេត្តកំពង់ឆ្នាំង
៣១- របាំបរគោ ខេត្តកំពង់ឆ្នាំង
៣២- របាំច្រូតស្រូវ
៣៣- របាំបុកលក្ខណ៍
៣៤- របាំកន្សែងស្នែហ៍
៣៥- របាំចាក់អង្រ្កង ខេត្តសៀមរាប
៣៦- របាំឆៃយុំា
៣៧- របាំដាល់អំបុក ខេត្តកំពង់ស្ពឺ
៣៨- របាំស្គរ ខេត្តកំពង់ស្ពឺ
៣៩- របាំគងសួយ ខេត្តកំពង់ស្ពឺ
៤០-
របាំគងស្ទៀង ខេត្តក្រចេះ ។ល។ និង ។ល។ ហើយនៅមានរវបាំប្រពៃណីជាច្រើនទៀតដែលស្ថិតនៅក្នុងដៃប្រជាជន ដែលអ្នកស្រាវ ជ្រាវមិនទាន់បានសិក្សារៀនសូត្រ កត់ត្រាទុក ឬ
ដំឡើងជាផ្ទាំងទស្សនីយភាពផ្សព្វផ្សាយទូ លាយនៅឡើយ ពិសេសគឺរបាំដែលជាប់នឹងពិធីទំនៀមទំលាប់ប្រពៃណីរបស់ខ្មែរ និងជនជាតិ នានាដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាល ទាំងតំបន់ព្រៃភ្នំ ទាំងតំបន់ទំនាប និង ទាំងតំបន់ មាត់សមុទ្រផង
ដែលក្រុមអ្នកស្រាវជ្រាវមានទិសដៅធ្វើការសិក្សាស្រាវជ្រាវ ចងក្រង កត់ត្រា ទុក
និងដំឡើងជាបន្តទៀត។
ไม่มีความคิดเห็น:
แสดงความคิดเห็น